31 July 2011

ពាក្យអាក្រក់ ក្រឡោះហើយ នៅតែអាក្រក់ តើជាពាក្យអ្វី ?

ពាក្យមួយដែលមានន័យធម្មតា នៅពេលដែលយើងក្រឡោះទៅ អាចប្រែក្លាយទៅជាពាក្យមិនពិរោះស្ដាប់ ។ ប៉ុន្តែពាក្យអ្វីដែល មិនពិរោះស្ដាប់ នៅពេលដែលក្រឡោះទៅ នៅតែមិនពិរោះស្ដាប់នោះ ?
ពាក្យនោះ ជាពាក្យដែល ទាក់ទងទៅនឹងមនុស្សប្រុស ហើយនៅពេលដែលយើងក្រឡោះបែរជា ទាក់ទងទៅនឹងមនុស្សស្រីទៅវិញ ។
ចម្លើយ ៖ ពាក្យនោះគឺ ក្ដិតល្អ (មនុស្សស្រី)។

ក្ដៅអ្វីដែលអង្គុយមិនបាន ?

ដូចអ្វីដែលយើងធ្លាប់ជំរាប ពីការដាក់តាំងប្រធានបទមុនៗអីចឹងថា ពាក្យក្ដៅមិនគួរយកមកប្រើទេ ។
ចុះក្នុងករណីនេះវិញ តើ ក្ដៅ អ្វីដែលធ្វើឲ្យអ្នកអង្គុយមិនកើតនោះ ?
ចម្លើយ ៖ ក្ដៅដែលធ្វើឲ្យយើងអង្គុយមិនកើតនោះគឺ ក្ដៅក ។
ហេតុអ្វីក្ដៅក ធ្វើឲ្យយើងអង្គុយមិនកើត ?
ចម្លើយ ៖ ប្រសិនបើយើង ក្រឡោះពាក្យពីរម៉ាត់នេះមក វាមានន័យថា ... ។ បកស្រាយ ៖ កៅ មានន័យថា 90, ដូច្នេះហើយទើបធ្វើឲ្យអ្នកអង្គុយមិនកើត ។

ពាក្យថាក្ដៅដែលមិនគួរប្រើ !

ជាទៅហើយ នៅពេលដែលយើងក្ដៅ យើងតែងតែត្អូញត្អែរ និងចង់ធ្វើអ្វីមួយដើម្បីបំបាត់ភាពក្ដៅទាំងនោះ ។ ក៏ប៉ុន្តែ អ្នកត្រូវចងចាំថា មិនត្រូវប្រើពាក្យក្ដៅនេះ ជាប្រធាននោះទេ ពីព្រោះ ពាក្យនេះ អាចប្រកបជាមួយពាក្យជាច្រើនទៀត ដែលអាចមានន័យមិនពិរោះស្ដាប់ ដូចជា ៖ ក្ដៅកុំបិទ, ក្ដៅហិត, ក្ដៅចង់ហ, ... ។
ហេតុអ្វីបានជាពាក្យនេះ ផ្គុំជាមួយពាក្យណាមួយផ្សេងទៀត ក្លាយទៅជាមានន័យមិនល្អ ?
មូលហេតុដោយសារតែ ពាក្យថា ក្ដៅ = ក + ្ + ដ ។ បើយើងប្រកប ត្រឹមពាក្យដែលបានបង្ហាញនេះ គឹមានន័យមិនល្អបាត់ទៅហើយ ។

ដៃដែលសរមិនត្រូវក្ដាប់នោះទេ !

ដៃរបស់មនុស្សមានលក្ខណះ និងសណ្ឋានផ្សេងៗគ្នា ។ ជាមួយគ្នានោះដែរ ដៃរបស់មនុស្សណាម្នាក់ដែលមានពណ៌សរ មិនត្រូវក្ដាប់ ឲ្យគេដឹងនោះទេ ពីព្រោះអាចធ្វើឲ្យខ្លួនឯងខ្មះគេ ។

29 July 2011

រៀនមិនចេះចប់ ឬ រៀនមិនចេះឈប់ ?

ការសិក្សាជាការល្អប្រសើរណាស់ចំពោះមនុស្សម្នាក់ ដែលជាស្ពានចម្លងគេឆ្ពោះទៅរកអនាគតដ៏ប្រពៃ ។ ក៏ប៉ុន្តែ តើដូចពាក្យស្លោកមួយឃ្លាបានពោលថាដែរឬទេ ? រៀនហើយរៀនទៀត រៀនមិនចេះឈប់ !
ពាក្យស្លោកមួយឃ្លានេះ ពិតជាត្រឹមត្រូវណាស់ ចំពោះ សិស្ស ឬ និសិត្ស ដែល រៀនពូកែ និង មិនពូកែ ពីព្រោះថា ៖
  • សិស្សរៀនពូកែ ៖ រៀនហើយរៀនទៀត រៀនមិនចេះចប់ រៀនមិនបញ្ឈប់ ។
  • សិស្សរៀនមិនពូកែ ៖ រៀនហើយរៀនទៀត តែរៀនមិនចេះ ឈប់រៀន ។

មនុស្សស្រីចិត្តខ្លាហាន ជាងមនុស្សប្រុស

ចំពោះអត្តចរិកមនុស្ស បើយើងប្រៀបធៀបរវាង មនុស្សប្រុស និង មនុស្សស្រី វិញ យើងឃើញថា ចរិកមនុស្សស្រី គឺខ្លាហានជាងមនុសប្រុសដាច់តែម្ដង ។ តើចិត្តមនុស្សស្រីនោះខ្លាហានយ៉ាងណាទៅ? ពីព្រោះថា មនុស្សស្រី តែមាននរណាម្នាក់ដេញចេញពីផ្ទះហើយនោះគឺ គេហាន​ចុះប្រុយតែម្ដង ដោយមិនរងចាំ អ្វីទាំងអស់ ។

ក្រដាស អាចជួយមនុស្សចាស់

ក្រដាសជាឧបករណ៍មួយប្រភេទដែល យើងអាចកត់សម្គាល់ ឬ អាចយកមកធ្វើការព្រៀងទុក ។
ហេតុអ្វី ក្រដាស (ក្ដាស់) មានប្រយោជន៍យ៉ាងណា ចំពោះមនុស្សចាស់?
 ពីព្រោះ វាជាជំនួយ (ចំនួយ)

ឈ្មោះ

ឈ្មោះគឺជាការហៅដើម្បីកត់សំគាល់មនុស្សណាម្នាក់ ។ ក៏ប៉ុន្តែ ឈ្មោះខ្លះមិនត្រូវដាក់ឲ្យកូន តែផ្ដេសតែផ្ដាសនោះទេ ! ដូច្នេះហើយ អ្នកត្រូវចងចាំថា កុំដាក់ឈ្មោះឲ្យកូន ជាមួយនឹងអក្សរ « » ឬ «​ ជ » ឬ ជាសំលេង « អុយ » ឬ « អុម »។ ឧទាហរណ៍ ៖ ចិន, ជា, ស៊ុយ, លុំ ,... ។

28 July 2011

ផ្លូវទៅកាន់ កំពង់សោម

ប្រសិបបើលោកអ្នកធ្វើដំណើរទៅកាន់ កំពង់សោម លោកអ្នកអាចមើលទៅកាន់ចិញ្ចើមថ្នល់ នោះលោកអ្នកនឹងឃើញ មានគេលក់របស់បរិភោគជាច្រើន ជាពិសេសទៅទៀតនោះ គឺគេលក់ ខ្លោកនៅជិតនឹងត្រពាំង

ស្អែក!

ពាក្យថា ស្អែក ជាពាក្យសំដៅទៅលើ ការរង់ចាំ ឬ ពេលវេលានាពេលអនាគតដ៏ខ្លី ។ ប៉ុន្តែពាក្យនេះ ត្រូវបានគេយកមកប្រើ ដើម្បីសំដៅទៅលើ ន័យមួយ ដែលប្រហាក់ប្រហែលគ្នាទៅនឹង ពាក្យថា ទាល់តែយូរ... ហើយការបញ្ចេញសម្លេងចំពោះពាក្យនេះដែរ គឺហាក់បីដូចជា ការបញ្ជារ ស្អែក!