ពាក្យក្រឡោះខ្មែរ
ពាក្យក្រឡោះខ្មែរ, ពិតជាឡូយមែន
ទំព័រដើម
29 July 2011
រៀនមិនចេះចប់ ឬ រៀនមិនចេះឈប់ ?
ការសិក្សាជាការល្អប្រសើរណាស់ចំពោះមនុស្សម្នាក់ ដែលជាស្ពានចម្លងគេឆ្ពោះទៅរកអនាគតដ៏ប្រពៃ ។ ក៏ប៉ុន្តែ តើដូចពាក្យស្លោកមួយឃ្លាបានពោលថាដែរឬទេ ? រៀនហើយរៀនទៀត រៀនមិនចេះឈប់ !
ពាក្យស្លោកមួយឃ្លានេះ ពិតជាត្រឹមត្រូវណាស់ ចំពោះ សិស្ស ឬ និសិត្ស ដែល រៀនពូកែ និង មិនពូកែ ពីព្រោះថា ៖
សិស្សរៀនពូកែ ៖ រៀនហើយរៀនទៀត រៀនមិនចេះចប់ រៀនមិនបញ្ឈប់ ។
សិស្សរៀនមិនពូកែ ៖ រៀនហើយរៀនទៀត តែរៀនមិនចេះ ឈប់រៀន ។
មនុស្សស្រីចិត្តខ្លាហាន ជាងមនុស្សប្រុស
ចំពោះអត្តចរិកមនុស្ស បើយើងប្រៀបធៀបរវាង មនុស្សប្រុស និង មនុស្សស្រី វិញ យើងឃើញថា ចរិកមនុស្សស្រី គឺខ្លាហានជាងមនុសប្រុសដាច់តែម្ដង ។ តើចិត្តមនុស្សស្រីនោះខ្លាហានយ៉ាងណាទៅ? ពីព្រោះថា មនុស្សស្រី តែមាននរណាម្នាក់
ដេញ
ចេញពីផ្ទះហើយនោះគឺ គេហាន
ចុះប្រុយ
តែម្ដង ដោយមិនរងចាំ អ្វីទាំងអស់ ។
ក្រដាស អាចជួយមនុស្សចាស់
ក្រដាសជាឧបករណ៍មួយប្រភេទដែល យើងអាចកត់សម្គាល់ ឬ អាចយកមកធ្វើការព្រៀងទុក ។
ហេតុអ្វី
ក្រដាស (ក្ដាស់)
មានប្រយោជន៍យ៉ាងណា ចំពោះមនុស្សចាស់?
ពីព្រោះ វាជា
ជំនួយ (ចំនួយ)
។
ឈ្មោះ
ឈ្មោះគឺជាការហៅដើម្បីកត់សំគាល់មនុស្សណាម្នាក់ ។ ក៏ប៉ុន្តែ ឈ្មោះខ្លះមិនត្រូវដាក់ឲ្យកូន តែផ្ដេសតែផ្ដាសនោះទេ ! ដូច្នេះហើយ អ្នកត្រូវចងចាំថា កុំដាក់ឈ្មោះឲ្យកូន ជាមួយនឹងអក្សរ «
ច
» ឬ «
ជ
» ឬ ជាសំលេង «
អុយ
» ឬ «
អុម
»។ ឧទាហរណ៍ ៖ ចិន, ជា, ស៊ុយ, លុំ ,... ។
28 July 2011
ផ្លូវទៅកាន់ កំពង់សោម
ប្រសិបបើលោកអ្នកធ្វើដំណើរទៅកាន់ កំពង់សោម លោកអ្នកអាចមើលទៅកាន់ចិញ្ចើមថ្នល់ នោះលោកអ្នកនឹងឃើញ មានគេលក់របស់បរិភោគជាច្រើន ជាពិសេសទៅទៀតនោះ គឺគេលក់
ខ្លោក
នៅជិតនឹង
ត្រពាំង
។
ស្អែក!
ពាក្យថា ស្អែក ជាពាក្យសំដៅទៅលើ ការរង់ចាំ ឬ ពេលវេលានាពេលអនាគតដ៏ខ្លី ។ ប៉ុន្តែពាក្យនេះ ត្រូវបានគេយកមកប្រើ ដើម្បីសំដៅទៅលើ ន័យមួយ ដែលប្រហាក់ប្រហែលគ្នាទៅនឹង ពាក្យថា
ទាល់តែយូរ...
ហើយការបញ្ចេញសម្លេងចំពោះពាក្យនេះដែរ គឺហាក់បីដូចជា ការបញ្ជារ
ស្អែក!
ទាល់តែយូរ...
ទាល់តែយូរ ជាពាក្យមួយដែលបង្កើតថ្មី ហើយ ន័យរបស់វា សំដៅទៅលើ ការមិនយល់ស្របទៅនឹង សំនួរ ឬ បដិសេធន៍នឹង ពាក្យសម្ដីណាមួយ ។
ស្នេហានារីចំពោះបុរស !
ជាធម្មតាស្នេហាគឹជាការស្រឡាញ់គ្នារវាង មនុស្សពីរនាក់ ។
ក្នុងនោះដែរ នារីស្រឡាញ់បុរសមិនសូវជាមានរយៈពេលយូរប៉ុន្មាននោះទេ ដូច្នេះហើយ ចូរនារីៗកុំស្រឡាញ់បុរស ហើយ
បោកភ្លាម
!
26 July 2011
តើសត្វបង្គារចូលចិត្តស៊ីអ្វី?
សត្វ
បង្គារ
គឹជាសត្វសមុទ្រមួយប្រភេទ ដែលមានតម្លៃ ថ្លៃគួរសមដែរនៅលើទីផ្សារ ។ ហើយយើងអាចយកវាទៅធ្វើជាម្ហូបដ៏មានឱជារស បានច្រើនមុខ ។ តើសត្វបង្គារនេះបរិភោគអ្វី បានជាសាច់របស់វា មានឱជារសខ្លាំងម្លេះ ?
បបរ អ្វីដែលពិបាកញ៉ាំជាងគេ ?
ជាធម្មតាហើយដែលមានអាហារមួយចំនួនពិបាកនឹងលេបចូលណាស់ ចុះចំណែកឯ
បបរ
ពិបាកលេបយ៉ាងម៉េចទៅដែរ ?
បបរ
ដែលពិបាកលេប គឺពីព្រោះតែវា
ក្ដៅ
។
សត្វបង្គួយស៊ីអ្វី?
សត្វ
បង្គួយ
ជាសត្វថ្នាក់ល្មូន មួយប្រភេទ ដែលមានជើង បួន ។ ប៉ុន្តែ តើអ្នកដឹងទេថា សត្វនេះ ចូលចិត្តស៊ីសត្វអ្វីនោះ ?
ចម្លើយ គឺសត្វនេះវាចូលចិត្ត
ស៊ី
សត្វ
កណ្ដៀរ
។
សេះប្រាំ
សេះប្រាំ
គឺជាពាក្យដែលយើងមានន័យថា មានសត្វសេះ ចំនួនប្រាំក្យាល ។ ប៉ុន្តែពាក្យនេះយើងអាច ក្រឡោះទៅជាពាក្យមួយទៀតបាន៖
សាំប្រេះ
។
Newer Posts
Older Posts
Home
Subscribe to:
Comments (Atom)