23 July 2011
ច. ម.
ពាក្យថា ច.ម. ជាពាក្យកាត់ថ្មីដែលមានន័យពេញថា៖ ... ។ ដំបូងពាក្យនេះមិនត្រូវគេប្រើជាពាក្យពេញបែបនេះនោះទេ គឺគេប្រើត្រឹមតែ តុយម៉ាយ ហើយដើម្បីកុំឲ្យពិរោះស្ដាប់គេប្រើជាពាក្យកាត់ថា ច. ម. ។
22 July 2011
ចានក្បាន
ពាក្យថា "ចានក្បាន" ជាពាក្យដែលបន្ថែមចុងរបស់ខ្មែរ ហើយពាក្យខាងចុងមានន័យដើម្បីបង្គ្រប់ន័យឲ្យពាក្យដែលនៅខាងដើម ។ ពាក្យខាងចុង "ក្បាន" អាចបន្ថែមទៅជា "ក្បានចង្ក្រែ" មានន័យថា "ក្បែរចង្ក្រាន" ដែលយើងអាចផ្គុំជាមួយពាកខាងមុខ មានន័យថា ៖ "ចានក្បែរចង្ក្រាន" ។
វត្តវ៉ា
ជាធម្មតា ពាក្យបន្ថែមចុងរបស់ខ្មែរ សុទ្ធតែមានន័យបញ្ជាក់អំពីពាក្យនៅខាងមុខ ។ តួយ៉ាងដូចជាពាក្យថា "វត្តវ៉ា", ពាក្យថា "វ៉ា" មានពាក្យពេញដូច្នេះថា ៖ "វ៉ា មាន លោក ទាត់" ដែលយើងអាចក្រឡោះមកវិញ មានន័យថា ៖ "វត្ត មាន លោក តា"
ស្ទឹងមិនមានអ្នកណាបានជួប !
ពាក្យស្ទឹងលាភ ជាឈ្មោះស្ទឹងមួយដែលគេហៅ ។ ប៉ុន្តែវាគ្មាននរណាម្នាក់បានឃើញនឹងទៅដល់ស្ទឹងនេះនោះទេ ។
ប្រសិនបើមាននរណា បានជួបប្រទះឃើញស្ទឹងនេះ សូមជួយបង្ហាញអំពីរូបរាង និងអាចបញ្ចេញយោបល់ឲ្យយើងបានដឹងផង ។
ប្រសិនបើមាននរណា បានជួបប្រទះឃើញស្ទឹងនេះ សូមជួយបង្ហាញអំពីរូបរាង និងអាចបញ្ចេញយោបល់ឲ្យយើងបានដឹងផង ។
បាទ, អូនស្រី
ពាក្យនេះត្រូវបានប្រើសម្រាប់ ឆ្លើយតបទៅនឹងនារីណាម្នាក់ដែលបានហៅយើង ប៉ុន្តែកុំព្យាយាមឆ្លើយពាក្យមួយនេះឲ្យសោះចំពោះមុខនារីៗទាំងនោះ ពីព្រោះពាក្យនេះ អាចក្រឡោះ ទៅជា ពាក្យផ្សេងទៀត ។ ប្រសិនបើយើងក្រឡោះពាក្យ វាមានន័យថា "បីអូនស្រាត" ។
Subscribe to:
Comments (Atom)